ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យ និង​ព្យា​​បាលព្រះរាជសុខភាព នៅប្រទេសចិន

  • Administrator
  • 01 Mar, 2021

ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១--ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុ​​ង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះអង្គ ទាំងទ្វេ បានសព្វព្រះរាជ​ហឫ​ទ័​​​​យស្ដេច​យា​ងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃ៣រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦​​៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ តាមព្រះទីនាំង​យ​​​ន្ត​ហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េ​​កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និង​ព្យា​​បាលព្រះរាជសុខភាព មួយ​រយៈនៅ​ទី​​នោះ។

D711B539_5125_4418_BD07_1D16CAA1.jpeg (122 KB)

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះ​អន្ត​រ​ជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គ​ម​ហា​​​សេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រម​ទាំ​ង​​​ព្រះ​រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

ដោយឡែកឯកឧត្ដម W​a​ng W​e​nt​i​an ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង​ម​ន្ត្រី​ស្ថា​​នទូត ក៏មានវត្តមានក្នុងឱកាសនោះ​ផង​ដែ​រ​​។​

នៅ​ក្នុ​ង​​ព្រះរា​ជ​​សារ​​របស់​ព្រះ​ករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្ស​ត្រ​នៃ​ព្រះរា​ជា​ណា​​ច​ក្រ​កម្ពុជា ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ញើជូនជនរួមជាតិ ព្រះ​អង្គ​​បាន​គូ​សបញ្ជាក់ថា « ទូល​ព្រះ​​បង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវរ រាជ​មាតា​ជាតិ​ខ្មែ​រ ជាទីគោរព​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពី​សម្ដេច ព្រះ​ម​ហា​ស​ង្ឃ​​រាជទាំងពីរគណៈនិង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អ​ស់​លោ​ក លោ​កស្រី លោកតា លោ​កយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត មាន​ពី​មា​តុ​ប្រ​ទេស ចាប់ពី​ថ្ងៃ​ទី​០១​ ខែមីនា ឆ្នាំ២០២១តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃ សាធារ​ណ​រដ្ឋ​ប្រ​ជាមានិតចិន ដើ​ម្បី​ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាស​អវត្ត​មាន​រប​ស់​ទូ​ល​ព្រះ​បង្គំ ខ្ញុំព្រះករុណាខ្ញុំ​ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​ស​ភា​ នឹង​ទទួ​ល​ជួយទូល​ព្រះ​បង្គំ​ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជា ណាចក្រ​ក​ម្ពុ​ជា​»​។

​គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះ​ករុ​ណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​ចក្រ​ក​ម្ពុ​​​​ជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេ​រី​ភា​ព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋ​ប្រជា​មា​និ​​តចិន ដើ​ម្បី​ពិ​​និ​​ត្យ-ព្យាបាលព្រះរាជសុខភាព៕

ដោយ ជឹម ណារី

គេហទំព័រហ្វេសប៊ុក

គេហទំព័របានចុះបញ្ជី