ប្រជាជន​រ៉ូ​ម៉ា​នី​ពេញ​កីឡដ្ឋាន​អបអរ​ម្ចាស់ពាន Wimbledon, Simona Halep

  • Administrator
  • 18 Jul, 2019

Halep1-1.jpg (124 KB)

វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់ Simona Halep​ ត្រូវ​បាន​ប្រជាជន​រ៉ូ​ម៉ា​នី​ចាត់​ទុក​វិ​រៈ​នារី ក្រោយ​ឈ្នះ​ពានGrand Slam, Wimbledon ចុង​សប្ដាហ៍​មុន​។

ប្រជាជន​រ៉ូ​ម៉ា​នី​ពេញ​កីឡដ្ឋាន​ជាតិ​នៃ​រដ្ឋធានី Bucharest ប្រទេស​រ៉ូ​ម៉ា​នី បាន​ទទួល​ស្វាគមន៍អបអរសាទរ Halep​ ដែល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត បន្ទាប់ពី​នាង​បាន​យកឈ្នះ​ម្ចាស់​ពាន Grand Slam 23លើក Serena Williams ពីរ​សិត​ផ្ទួនៗ 6-2, 6-2 ប្រើ​ពេល​ត្រឹម 58នាទី​ប៉ុណ្ណោះ​។ ​ជ័យ​ជំនះ​នេះ​ក៏បាន​បង្អាក់​ដំណើរ​ប៉ុនប៉ង​លើក​ពាន Grand Slam លើក​ទី24 របស់ Serena Williams អោយស្មើនឹង​កំណត់ត្រា​របស់ Margaret Court ផង​ដែរ ខណៈ​វា​ក៏​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ 3 Grand Slam ហើយ​សំរាប់​កីឡា​ការិនី​វ័យ 37ឆ្នាំ​រូប​នេះ​ក្នុង​រយៈពេល 12ខែ​។

​​រំលឹក​ដែរ​ថា Simona Halep​ កម្រ​ឈ្នះ Serena Williams ណាស់ដោយ​គិត​ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Halep​ ឈ្នះ​តែ2ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ជួប​គ្នា​សរុប 11លើក​។ ​ជ័យជំនះ​នេះ​ធ្វើ​អោយ Simona Halep ​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ7 មក​លេខ4 ពិភពលោក​ផង​ដែរ​៕