ប្រជា​ពលរដ្ឋ​វ័យ​ចំណាស់​រាប់​ពាន់​នាក់​នាំ​គ្នា​ដើរ​ក្បួន​គាំទ្រ​យុវជន​ក្នុង​ទីក្រុង​ហុងកុង​

  • Administrator
  • 18 Jul, 2019

ហុងកុង៖ ប្រជា​ពលរដ្ឋ​វ័យ​ចំណាស់​ហុងកុង​ប្រហែល ​២ពាន់​នាក់​ រួម​ទាំង​តារា​តា​សម្ដែង​ដ៏​ពេញ​និយម​មួយ​រូប​ផងបាន​ដើរ​ក្បួន​កាលពី​ថ្ងៃ​ពុធ​ ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​យុវជន

HK-6.jpg (85 KB)

ក្នុង​សំលៀកបំពាក់​អាវ​ពណ៌​ស​ និង​ខោ​ពណ៌​ខ្មៅ មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​នូវ​អ្វី​ដែល​គេ​ឲ្យ​ឈ្មោះថា “grey hair march” ក៏បាន​រិះគន់​ផង​ដែរ​ទៅលើ​ការ​ប្រើ​វិធានការ​ក្ដៅ​ របស់​នគរបាល​នៅ​ក្នុង​ការ​តវ៉ា​ថ្មី​បំផុត​កាលពី​ថ្ងៃអាទិត្យ​ ក្នុង​ស្រុក​សា​ទីនរបស់​ទីក្រុង​ហុងកុង​ ជាទី​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​​ក្នុង​ផ្សារ​ទំនើប​មួយ​ ដែល​បាន​ឃើញ​មនុស្ស​រាប់​សិប​នាក់​រង​របួស និង​ជាង ៤០​នាក់​ត្រូវ​បាន​ឃុំខ្លួន​។​ អ្នក​រៀប​ចំ​ក្បួន​ដំណើរ​នេះ​គឺ​លោក កា​ណា យឹ​ង បាន​និយាយ​ថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ ដែល​បង្ហាញនូវ​ការ​គាំទ្រ​យុវជន​ជំនាន់​ក្រោយ​។

HK1-5-696x392.jpg (53 KB)

​ទីក្រុង​ហុងកុង​ត្រូវ​បាន​វឹកវរ​ដោយ​ការ​តវ៉ា​ស្ងប់ស្ងាត់ ​ទ្រង់ទ្រាយ​ធំ​ៗ​ជា​ច្រើន​រយៈពេល ​១​ខែ ព្រម​ទាំង​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​ហិង្សា​ ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នគរបាល​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​បញ្ឆេះ​ឡើង​ដោយ​ច្បាប់​មួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក ​និង​ប្រទេស​ផ្សេងៗ​ទៀត៕