អាមេរិក​ត្រៀម​បញ្ជូន​កង​ទ័ព​រាប់​រយ​នាក់​ទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​កំពុង​មាន​ភាព​តាន​តឹង​ជាមួយ​អ៊ីរ៉ង់

  • Administrator
  • 18 Jul, 2019

US-IR-5.jpg (58 KB)

អាមេរិក៖ រដ្ឋបាល​លោក ​Trump ​កំពុង​បន្ថែម​ទំនាក់​ទំនង​យោធា​ ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ជាមួយ​អារ៉ាប៊ីសា​អ៊ូឌីត ដោយ​ត្រៀម​បញ្ជូន​កង​ទ័ព​រាប់​រយ​នាក់​ទៅ​កាន់​ប្រទេស​នោះ​ ខណៈ​ដែល​មាន​ភាព​តឹង​ជាមួយ​អ៊ីរ៉ង់​។​

យោង​តាម​មន្ត្រី​ការពារ​ជាតិ​អាមេរិក ២​រូប និង​ទាហាន​ ៥០០​នាក់​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស​ Prince Sultan Air Base ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វាល​ខ្សាច់​មួយ ភាគ​ខាង​កើត​រដ្ឋ​ធានី​រី​យ៉ា​ត​របស់​អារ៉ាប៊ីសាអ៊ូឌីត។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ទាហាន និង​បុគ្គលិក​គាំទ្រ​មួយ​ចំនួន​តូច​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ ជាមួយ​​ការរៀបចំ​ដំណាក់កាល​ដំបូង សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ផា​ទ្រី​យ៉ូ​ត ព្រមទាំង​ផ្លូវ​រត់ ​និង​ការ​កែតម្រូវ​អាកាសយាន​ជាដើម​។ សហរដ្ឋអាមេរិក​ចង់​បោះ​មូល​ដ្ឋានទ័ព​នៅ​ទីនោះ​រយៈពេល​ខ្លី ព្រោះ​ការ​ប៉ាន់​ប្រមាណ​សន្តិសុខ​បាន​បង្ហាញ​ថា មី​ស៊ី​ល​អ៊ីរ៉ង់​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ដាក់​គោល​ដៅ​ លើ​តំបន់​ដាច់​ស្រយាល​។​

ការសម្រេចចិត្ត​នេះ​មាន​ឡើង​ ខណៈ​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នៅឡើយ ស្រប​ពេល​មាន​កំហឹង​ពី​សភា​អាមេរិក​ ពី​របៀប​ដែល​រដ្ឋបាល​មួយ​នេះបាន​ចាត់វិធានការ​ លើ​ឃាតកម្ម​របស់​លោក Jamal Khashoggi