១.អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានតួនាទីជាសេនាធិការឱ្យក្រសួង និងមានភារកិច្ចដូចខាងក្រោម៖ 

 

 • ទូរទស្សន៍ លើកលែងតែប្រព័ន្ធ AM និង SW ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • ពិនិត្យ និងរៀបចំបែបបទអនុញ្ញាតឱ្យបង្កើត បញ្ឈប់ ផ្អាកជាបណ្តោះអាសន្ន ការធ្វើអាជីវកម្ម រោងពុម្ពវិស័យព័ត៌មាន សោតទស្សន៍ និងអង្គភាពអាជីវកម្មទាំងឡាយដែលទាក់ទងនឹងវិស័យនេះ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • សិក្សាស្តីពីការប្រើប្រាស់ហ្រេកង់វិទ្យុ និងទូរទស្សន៍
 • គ្រប់គ្រងការសែត ព្រឹត្តបត្រ ទស្សនាវដ្ដី និងការចេញផ្សាយផលិតផលបោះពុម្ព​ នៃវិស័យព័ត៌មាន
 • គ្រប់គ្រងព័ត៌មានដែលផ្សាយតាមប្រព័ន្ធមានអេឡិចត្រូវនិច
 • គ្រប់គ្រងរោងពុម្ព​ និងសេវាកម្មនានា ដែលទាក់ទងដល់ការចេញផ្សាយផលិតផលសោតទស្សន៍ នៃវិស័យព័ត៌មាន
 • ពិនិត្យ និងរៀបចំអជ្ញាប័ណ្ណសម្រាប់ការនាំចូល ការនាំចេញទស្សនាវដ្ដី កាសែត ព្រឹត្តបត្រ និងផលិតផលសោតទស្សន៍ នៃវិស័យព័ត៌មាន ដើម្បីជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • ពិនិត្យ និងរៀបចំបែបបទអជ្ញាប័ណ្ណការធ្វើអាជីវកម្ម វិស័យព័ត៌មាន ជាអាទិ៍ ការបើកកាសែត ព្រឹត្តបត្រ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ និងអង្គភាពអាជីវកម្មទាំងឡាយដែលទាក់ទងនឹងវិស័យនេះ ដើម្បីដាក់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានសម្រេច
 • ជួយសម្រួលសកម្មភាព អ្នកកាសែតជាតិ អន្តរជាតិ  ដែលកំពុងបំពេញការងារនៅកម្ពុជា
 • គាំពារសេរីភាពសារព័ត៌មាន និងកម្មសិទ្ធិបញ្ញា​ដែលទាក់ទងវិស័យព័ត៌មាន
 • ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសារព័ត៌មាន និងសោតទស្សន៍ ជាមួយបណ្តាប្រទេសនានាលើពិភពលោក
 • តាក់តែង និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងប្រគល់ជូន។

 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដឹកនាំដោយអគ្គនាយកមួយរូប​ អមដោយអគ្គនាយករងមួយចំនួន ជាជំនួយការតាមការចាំបាច់។

 

២. នាយកដ្ឋានមណ្ឌលព័ត៌មាន មានភារកិច្ចដូចតទៅ៖ 

 

 • ប្រមូល និងផ្តល់ព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន កិច្ចសម្ភាសន៍ជាផ្លូវការ
 • ចុះបញ្ជីកាសែត​ ព្រឹត្តបត្រ ទស្សនាវដ្ដី ក្នុងស្រុក និងបរទេស ដែលដាក់ទីស្នាក់ការអចិន្ត្រៃយ៍នៅកម្ពុជា
 • ធ្វើការឆ្លើយតបជាមួយអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ
 • ពិនិត្យ និងរៀបចំបែបបទបណ្ណព័ត៌មានជូនអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ​ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • ពិនិត្យ និងរៀបចំបែបបទអជ្ញាបណ្ណឱ្យធ្វើអាជីវកម្ម សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តបត្រព័ត៌មានក្នុងស្រុក និងអន្តរជាតិ​​ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត​ ដែលក្រសួងប្រគល់ជូន។

 នាយកដ្ឋានមណ្ឌលព័ត៌មាន ដឹកនាំដោយប្រធានមួយរូប​ និងអនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់។

 

៣. នាយកដ្ឋានគ្រប់គ្រងរោងពុម្ព មានភារកិច្ចដូចតទៅ៖

 

 • គ្រប់គ្រងរោងពុម្ព គ្រិះស្ថានបោះពុម្ពផ្សាយ  និងការចេញផ្សាយផលិតផលបោះពុម្ព នៃវិស័យព័ត៌មាន
 • ត្រួតពិនិត្យការនាំចូល នាំចេញ ផលិតផលបោះពុម្ព នៃវិស័យព័ត៌មាន
 • ពិនិត្យ និងរៀបចំបែបបទអជ្ញាបណ្ណ សម្រាប់ការអនុញ្ញាត​ឱ្យធ្វើអាជីវកម្ម រោងពុម្ព និងការនាំចូល នាំចេញ កាសែត​ ទស្សនាវដ្ដី  និងផលិតផលបោះពុម្ព ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងប្រគល់ជូន។

នាយកដ្ឋានគ្រប់គ្រងរោងពុម្ព ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួន​ ជាជំនួយការតាមការចាំបាច់។

 

៤. នាយកដ្ឋានសោតទស្សន៍ មានភារកិច្ចដូចតទៅ៖

 

 • គ្រប់គ្រងស្ថានីយវិទ្យុ ទូរទស្សន៍ឯកជន
 • គ្រប់គ្រងកម្លាំងផ្សាយ និងហ្រេ្វកង់របស់ស្ថានីយវិទ្យុ ទូរទស្សន៍
 • ត្រួតពិនិត្យការនាំចូល​ នាំចេញផលិតផលសោតទស្សន៍ នៃវិស័យព័ត៌មាន
 • គ្រប់គ្រងការផ្សព្វផ្សាយអាហ្វីស ប៉ាណូ ប័ណ្ណប្រកាស​ ជាស្លាកតាមទីសារធារណៈ ដែលមានលក្ខណៈ ឃោសនាមហាជន និងការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្ម
 • ពិនិត្យ និងរៀបចំបែបបទអជ្ញាប័ណ្ណ សម្រាប់ការអនុញ្ញាតធ្វើអាជីវកម្ម ស្ថានីយវិទ្យុ​ទូរទស្សន៍ 
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងប្រគល់ជូន។

នាយកដ្ឋានសោតទស្សន៍ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួន​ ជាជំនួយការតាមការចាំបាច់។

 

៥. នាយកដ្ឋាននីតិកម្ម មានភារកិច្ចដូចតទៅ៖

 

 • រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា ក្នុងក្របខ័ណ្ឌរបស់ក្រសួង
 • ទទួលពិនិត្យ និងលើកសំណើដោះស្រាយ រាល់ការវិវាទផ្សេងៗ ដែលទាក់ទងលើវិស័យច្បាប់ក្នុងក្របខ័ណ្ឌរបស់ក្រសួង
 • ទទួលពិនិត្យនូវរាល់ខ្លឹមសារព័ត៌មាន ដែលផ្សព្វផ្សាយប៉ះពាល់ដល់ក្រមសីលធម៌ ច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងការអនុវត្តច្បាប់ ​ឱ្យមានប្រសិទ្ធភាពលើវិស័យព័ត៌មាន​ និងសោតទស្សន៍
 • សហការ​ និងផ្តល់យោបល់ លើសេចក្តីពា្រងច្បាប់នានា ដែលរៀបចំដោយក្រសួង​ ស្ថាប័ននានា ទាក់ទងនឹងបេសកកម្មរបស់ក្រសួង
 • ផ្តល់យោបល់ទាក់ទងផ្នែកច្បាប់ ជូនថ្នាក់ដឹកនាំក្រសួង និងនាយដ្ឋានជំនាញ ដែលទាក់ទងដល់ការអភិវឌ្ឍវិស័យព័ត៌មាន​ និងសោតទស្សន៍ និងការគាំពារសេរីភាពសារព័ត៌មាន និងកម្មសិទ្ធិបញ្ញា ដែលទាក់ទង វិស័យព័ត៌មាន
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងប្រគល់ជូន។

នាយកដ្ឋាននីតិកម្ម ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួន​ ជាជំនួយការតាមការចាំបាច់។

គេហទំព័រហ្វេសប៊ុក

គេហទំព័របានចុះបញ្ជី